«វេទិកាសួរមួយ» អាចជួយតម្រង់ទិសយុវជនទៅរកជោគជ័យក្នុងការសិក្សានិងអាជីព
04, Apr 2018 , 9:59 pm
«បញ្ហាទាំងប្រាំចំណុចនោះមានទីមួយ គឺចេញពីនិស្សិតរៀនចប់វិទ្យាល័យ។ គាត់ប្រឈមការលំបាកមែនទែនក្នុងការជ្រើសរើសមុខវិជ្ជា។ ខ្ញុំខ្លួនឯង និងមិត្តភក្តិផ្សេងទៀតក៏ធ្លាប់មានបទពិសោធន៍។ យើងមិនដឹងត្រូវរៀនអ្វីទាំងផ្នែកសង្គម និងវិទ្យាសាស្ត្រ។ ចំណែកទីពីរគឺ ជំនាញវិជ្ជាជីវៈ។ ពេលគាត់រៀនចប់វិទ្យាល័យ គាត់ត្រូវការជំនាញវិជ្ជាជីវៈដូចជាធ្វើកសិកម្ម ចិញ្ចឹមសត្វ ដាំដុះ ជាងជួសជុល ឬបច្ចេកទេសជាដើម។ តែគាត់មិនដឹងទៅរៀនសូត្រនៅឯណា»។
«ទីបីគឺ ទាក់ទងនឹងអាជីព។ ពេលគាត់រៀនចប់ហើយគាត់ត្រូវរកការងារធ្វើ ប៉ុន្តែគាត់មិនដឹងទៅណា ឬគ្មានអ្នកណាជួយណែនាំឬរៀបចំខ្លួន។ ចំណុចទីបួន បន្ទាប់ពីបានធ្វើការងារហើយ គឺគាត់ត្រូវការអាហារូបករណ៍ទៅក្រៅប្រទេស ឬវគ្គខ្លីៗ។ ទីប្រាំគឺ ពេលមានបទពិសោធន៍គួរសម គាត់មានគំនិតរកស៊ី ឬធ្វើជាសហគ្រិន។ គាត់ត្រូវការសួរយោបល់ទៀត»។ នេះជាការពន្យល់របស់លោក រិទ្ធី។
Read more: https://www.thmeythmey.com/?page=detail&id=63412