It was a great honor and privilege to have a private meeting with the president of Germany, Mr. Joachim
Gauck during his visit in Maastricht.
Maastricht February 07, 2017
នៅក្នុងឱកាសនេះ ខ្ញុំបានសួរគាត់ពីបទពិសោធន៏នយោបាយ ការកសាងទំនុកចិត្ត
និងការបញ្ឈប់ជំលួសការគំគួនរបស់ប្រជាជននិងប្រទេសជាសមាជិកសហភាពអឺរ៉ុប។មានកិត្តិយសដែលបានថ្នាក់ដឹកនាំសកលវិទ្យាល័យនិងសាលាក្រុង
Maastrichជ្រើសរើសអោយចូលរូមជួបពិភាក្សាជាមួយប្រធានាធិបតីអាឡឺម៉ង់
Joachim Gauckនៅក្នុងឱកាសប្រារព្ធខួបទី២៥ឆ្នាំរបស់សហភាពអឺរ៉ុប។
លោកប្រធានាធិបតី Joachim Gauckត្រូវបានគេគោរពនិងចាត់ទុកជាជនគំរូនៅអឺរ៉ុបដោយសារតែគាត់បានតស៊ូយ៉ាងស្វិតស្វាញប្រឆាំងទៅនឹងលទ្ធិកុំម្មុយនិស្តនិងទាមទាអោយមានសិទ្ធិពលរដ្ឋនៅអាឡឺម៉ង់ខាងកើត។
ហើយខ្ញុំក៏បានសុំយោបល់របស់គាត់ក្នុងការកសាងសមាគមអាស៊ានការកសាងទំនុកចិត្តនិងការបញ្ឈប់ជំលួសរវាងប្រទេសជាសមាជិក។
ធ្វើដែលគួរអោយចាប់អារម្មណ៏គឺសំនួរទាក់ទងទៅនឹងការប្រៀបធៀបឥទ្ធិពលឬការគំរាមកំហែងដល់សន្តិសុខ
និងសាមគ្គីភាពរបស់សហភាពអឺរ៉ុបពីសំណាក់រូស្សីនិងឥទ្ធិពលចិនមកលើអាស៊ាន។